ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តសៀមរាបផ្នែកខាងលើបានធូរស្រាល ប៉ុន្តែទឹកបានហូរស្រុងមកផ្នែកខាងក្រោម ធ្វើឱ្យបន្តជន់លិចឃុំមួយចំនួន

2 months ago 29

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែក ខាងលើក្នុងភូមិសាស្រ្តខេត្តសៀមរាបបានធូរស្រាលហើយ ប៉ុន្តែទឹកបានហូរស្រុងមកផ្នែកខាង ក្រោយធ្វើឱ្យឃុំមួយចំនួនរបស់ស្រុកក្រឡាញ់ ស្រុកពួក និងស្រុកជីក្រែង បានកំពុងលិច ហើយអាជ្ញាធរបានយកចិត្តទុកដាក់ និងតាមដានស្ថានភាពទឹកនេះជាប្រចាំ។ តែបើមិនមាន ភ្លៀងទៀតទេ ពីរទៅបីថ្ងៃទៀត ស្ថានភាពទឹក និងធូរស្រាលល្អប្រសើរឡើងវិញ។

ទោះជាយ៉ាងនេះក្តីអាជ្ញាធរខេត្តកំពុងតែតាម ពីការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពអាកាសធាតុ នៅព្រះរាជាណាក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាខេត្តនៅភាគពាយព្យមានជាអាទិ៍៖ ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពី ប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តា ខេត្តទាំងនោះប្រឈមនឹងជំនន់ទឹកភ្លៀង (lleh klood) និងជំនន់ដោយបរិមាណទឹកហូស កម្រិត (Overlow)។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាឃុំទាំង១០ ស្ថានភាពទឹក ជំនន់ ៧ឃុំមានឃុំតាអាន ឃុំចន្លាស់ដៃ ឃុំសែនសុខ ឃុំក្រូចគរ ឃុំស្នួល ឃុំកំពង់ថ្កូវ និង ឃុំក្រឡាញ់ បានស្រកបន្តិច។ ដោយឡែកឃុំសំបួរ ឃុំរោងគោ ឃុំស្រណាល ស្ថានភាពទឹក កំពុងហូរស្រុងមកពីផ្នែកខាងលើ ទឹកកំពុងជន់ឡើងបន្តិច។

អាជ្ញាធរស្រុក ឃុំ ភូមិ កំពុងយកចិត្តទុកដាក់ខ្ពស់ និងបន្តការតាមដានស្ថានភាពទឹក និងបានត្រៀមកម្លាំងអន្តរាគមន៍ ត្រៀមទីទួលសុវត្ថិភាព(ពិនិត្យរៀបចំ) និងមធ្យបាយផ្សេងៗ រួចជាស្រេច ដើម្បីជួយអន្តរាគមន៍ចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយ ថាហេតុ៕

ប្រភព៖ ក្រសួងព័ត៌មាន

The post ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តសៀមរាបផ្នែកខាងលើបានធូរស្រាល ប៉ុន្តែទឹកបានហូរស្រុងមកផ្នែកខាងក្រោម ធ្វើឱ្យបន្តជន់លិចឃុំមួយចំនួន appeared first on Khmernote.

Read Entire Article