ការបង្ហោះស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជាទៅលំហអាកាស ជាមួយកំប៉ុងស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ!

2 months ago 19

(ភ្នំពេញ) ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២៖ យុទ្ធនាការអាពាហ៍ពិពាហ៍ថ្មី “I LOVE YOU TO THE MOON AND BACK” ដែលបង្កើតឡើងដោយ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស គឺជាយុទ្ធនាការទីផ្សារដ៏រំភើប និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត ដើម្បីបន្តជំរុញនូវភាពច្នៃប្រឌិតថ្មីនៅប្រទេសកម្ពុជា និងការទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនទាំងអស់។

ព្រឹត្តិការណ៍នៃការនាំយកស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ទៅកាន់លំហអាកាសដំបូងគេនេះបានធ្វើឡើងនៅថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានបង្ហោះចេញពីរោងចក្រផលិតភេសជ្ជៈហនុមានដ៏ទំនើប និងមានស្តង់ដារខ្ពស់ មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល។

សូមបញ្ជាក់ផងដែរថាយុទ្ធនាការ “I Love you to the moon and back” ក៏ផ្តល់ជូននូវប្រូម៉ូសិនអាពាហ៍ពិពាហ៍ជាមួយស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ និង ស្រាបៀរហនុមាន ប៊្លែក ដែលផ្តល់ឱកាសដល់គូស្វាមីភរិយាទាំងអស់មានសំណាងឈ្នះផ្ទះល្វែង Shop House ថ្មីពីក្រុមហ៊ុនហនុមានអ៊ីស្ទេត រួមជាមួយនឹងទឹកប្រាក់បន្ថែមសរុបចំនួនជាង 80,000,000 រៀល ផងដែរ សម្រាប់គូស្វាមីភរិយាជាច្រើនទៀតដែលបានទិញស្រាបៀរហនុមានសម្រាប់ពិធីមង្គលការរបស់ពួកគេ។

លោក Geschke Charles Winston នាយកប្រតិបត្តិនៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ និងសម្តែងចំណាប់អារម្មណ៍ថា “យុទ្ធនាការ “I LOVE YOU TO THE MOON AND BACK” ថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណងផ្តល់នូវភាពរំភើបសប្បាយរីករាយ និងចូលរួមអបអរដល់គូស្វាមីភរិយាដែលនឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងបានជឿជាក់ដោយជ្រើសរើសយកស្រាបៀរហនុមានសម្រាប់ពិធីមង្គលការរបស់ពួកគេ។ លោកបានបន្តទៀតថា “កម្មវិធីនេះ គឺមានភាពច្នៃប្រឌិតខ្ពស់ ពោរពេញដោយទំនើបកម្មដំបូងគេនៅប្រទេសកម្ពុជា និងសម្រាប់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស នៃការធ្វើយុទ្ធសាស្ត្រទីផ្សារ
សម្រាប់ការរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ជូនដល់ប្រជាជានកម្ពុជា និងអតិថិជនទាំងអស់ទូទាំងប្រទេស”។

តាមរយៈកម្មវិធីកន្លងមក និងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ វាពិតជាសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ពិតជាមានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងស្លាកសញ្ញាហនុមានដោយ ផ្តោតជាសំខាន់លើគុណភាពផលិតផលស្របតាមគុណភាពស្តង់ដារអន្តរជាតិ។ ស្លាកសញ្ញាហនុមាន បានធ្វើការវិនិយោគផ្តោតយ៉ាងសំខាន់បំផុតលើផលិតផលដើម្បីក្លាយជាស្រាបៀរគុណភាពល្អបំផុតនៅប្រទេសកម្ពុជា និងមានយុទ្ធសាស្ត្រទីផ្សារពិសេសគួរឱ្យចាប់អារម្មណ៍បំផុតដំបូងគេដើម្បីបង្ហាញពីកម្រិតស្តង់ដារក្រុមហ៊ុនក្នុងប្រទេសកម្ពុជាក៏ដូចជាស្តង់ដារផលិតផលប្រទេសកម្ពុជាដែលបានឈានទៅដល់ការឈរជើងប្រកបដោយមោទនភាព វិសាលភាព និងឧត្តមភាពនៅលើឆាកអន្តរជាតិ។

សម្រាប់អតិថិជនទាំងអស់ដែលនឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ ហើយជ្រើសរើសយកស្រាបៀរហនុមាន ក្នុងថ្ងៃដ៏វិសេសវិសាលជាមួយកម្មវិធីប្រូម៉ូសិនពិសេសនេះ នឹងមានឱកាសឈ្នះរង្វាន់ដ៏មហិមាផងដែរ។ សូមធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឥឡូវនេះ ដើម្បីទទួលបានព័ត៌មាន លម្អិតអំពីកម្មវិធីប្រូម៉ូសិនដែលផ្តល់ជូនពិសេសនេះតាមរយៈលេខទូរស័ព្ទ៖ 023 933 338៕

The post ការបង្ហោះស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជាទៅលំហអាកាស ជាមួយកំប៉ុងស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ! appeared first on Khmernote.

Read Entire Article