ឆេះរថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងដំណំទាំងយប់ បង្កការភ្ញាក់ផ្អើលនៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

2 months ago 28

យោងតាមការបញ្ជាក់ពី Hotline ១១៧ បានរាយការណ៍ករណី “អគ្គីភ័យ” (ឆេះរថយន្ត) មួយគ្រឿង បណ្តាលឲ្យឆាបឆេះរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AB-3377 យ៉ាងដំណំ ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅវេលាម៉ោង០២ និង៤០នាទី កម្លាំងជំនាញដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងកើតហេតុ សហការណ៍ជាមួយប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យ និងបាញ់ទឹកពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២ និង ៥៥នាទី (ដោយមិនមានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ)។ ករណីនេះបានបញ្ចប់នៅវេលាម៉ោង ០៣ និង០៥នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕

The post ឆេះរថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងដំណំទាំងយប់ បង្កការភ្ញាក់ផ្អើលនៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ appeared first on Khmernote.

Read Entire Article