វៀតណាមសម្រេចបិទព្រលានយន្តហោះចំនួន ៥ជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពពីព្យុះកំណាច Noru

2 months ago 19

វៀតណាម៖ អាជ្ញាធរអាកាសចរណ៍វៀតណាមបានសម្រេចបិទព្រលានយន្តហោះចំនួន ៥នៅតំបន់ភូមិភាគកណ្តាលប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរពីព្យុះ Noru នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក-ឧតុនិយមវៀតណាមបានបញ្ជាក់ថា Noru គឺជាព្យុះដ៏កំណាចមួយ ដែលអាចបោកបក់ទៅកាន់តំបន់កោះ Paracel ក្នុងល្បឿនរហូតដល់ ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិចប្រទេសវៀតណាមក្នុងល្បឿនប្រមាណជា ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ 

ប្រភពខាងលើបានបន្តថា ព្រលានយ​ន្តដែលតម្រូវបិទជាបន្ទាន់នោះរួមមានព្រលានយន្តហោះ Chu Lai ស្ថិតនៅក្នុងខេត្ត Quang Na ត្រូវបិទជាបណ្តោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែកញ្ញា។ ព្រលានយន្តហោះ Quang Na, ព្រលានយន្តហោះ Phu Bai, ព្រលានយន្តហោះ Phu Cat និង ព្រលានយន្តហោះ Pleiku នឹងត្រូវបិទចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា។

បើតាមអ្នកនាំពាក្យឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet បានបន្ថែមថា ការសម្រេចបិទព្រលានយន្តហោះសំខាន់ៗទាំង ៥ខាងលើនេះបានបង្ខំឲ្យជើងហោះហើរក្នុងស្រុកជាច្រើនត្រូវបានលុបចោល ហើយអាជ្ញាធរនឹងរៀបចំជើងហោះហើរថ្មីសម្រាប់អ្នកដំណើរដែលបានទិញសំបុត្រយន្តហោះរួចអស់ហើយនោះជាថ្មីម្តងទៀត ក្រោយពេលដែលស្ថានភាពគ្រោះថ្នាក់ដែលបង្កឡើងដោយព្យុះ Noru បានធូរស្រាលឡើងវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Expres

 

The post វៀតណាមសម្រេចបិទព្រលានយន្តហោះចំនួន ៥ជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពពីព្យុះកំណាច Noru appeared first on Khmernote.

Read Entire Article