អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ព(DMZ)ប្រទេសកូរ៉េ

2 months ago 17

តូក្យូ៖ យោងតាមការចេញផ្សាយរបស់រ៉យទ័រ អនុប្រធានាធិបតីអាមេរិក Kamala Harris នឹងធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ) ខណ្ឌចែកប្រទេសកូរ៉េទាំងពីរនៅថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបង្ហាញ​​ពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខកូរ៉េខាងត្បូង នេះបើយោងតាមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង។

 

ដំណើរទស្សនកិច្ចដែលបានប្រកាសកាលពីថ្ងៃអង្គារ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរំលងសមុទ្រ និងចំពេលមានការភ័យខ្លាចពីការសាកល្បងនុយក្លេអ៊ែរ ខណៈដែលការប៉ុនប៉ងរបស់រដ្ឋបាលលោក Biden ក្នុងការទប់ស្កាត់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unមិនអោយសាកល្បងមីស៊ីលបានបរាជ័យ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ត្រូវបានបញ្ជាក់ជាសាធារណៈដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាមេរិកនៅទីក្រុងតូក្យូ ហើយក្រោយមកត្រូវបានបញ្ជាក់ដោយមន្ត្រីសហរដ្ឋអាមេរិក។

 

អនុប្រធានាធិបតី​អាមេរិក​កំពុង​​ដឹកនាំ​គណៈប្រតិភូ​​ចូលរួម​ពិធី​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​អង្គារ។មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា “ជិត 70 ឆ្នាំចាប់តាំងពីមានបទឈប់បាញ់នៃកូរ៉េទាំងពីរ ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីភាពរឹងមាំ” នៃ “សម្ព័ន្ធភាព” រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន “ក្នុងការប្រឈមមុខនឹងការគំរាមកំហែងណាមួយដែលបង្កឡើងដោយកូរ៉េខាងជើង” ។

 

លោកស្រី Harris នឹងធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ ដើម្បីឆ្លុះបញ្ចាំងពីការលះបង់រួមគ្នារបស់ទាហានអាមេរិក និងកូរ៉េខាងត្បូង ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត “យ៉ាងរឹងមាំ” ចំពោះសន្តិសុខ

កូរ៉េខាងត្បូង។

 

លោក Han Duck-soo បាននិយាយថា “ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់តំបន់ DMZ និងទីក្រុងសេអ៊ូល នឹងបង្ហាញជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់អាមេរិកចំពោះសន្តិសុខ និងសន្តិភាពនៅឧបទ្វីបកូរ៉េ” ។

ប្រភព៖ Reuyers ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២

The post អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ព(DMZ)ប្រទេសកូរ៉េ appeared first on WMC.

Read Entire Article