ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ដាក់ចេញផែនការឱ្យមន្រ្តីជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីពន្លឿនសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បោះឆ្នោតសកលជ្រើសរើសរដ្ឋសភានីតិកាលទី៧

2 months ago 30

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ស្តីពីការ ត្រួតពិនិត្យសកម្មភាពការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយបានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ឱ្យមន្រ្តីជំនាញអត្តសញ្ញាណកម្មអនុវត្តទាំងនៅការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើងទៅនិងអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាកកស្ទះអត្ត សញ្ញាណប័ណ្ណ និងជាពិសេស គឺដើម្បីពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណេឱ្យទាន់ពេលវេលាសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ទៅចូលរួមបោះឆ្នោតសកល ជ្រើសរើសរដ្ឋសភានីតិកាលទី៧ នៅពេលខាងមុខ។

បើយោងតាមផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា មានអត្តញ្ញាណប័ណ្ណប្រជាពលរដ្ឋដែលផុតសុពលភាពប្រើប្រាស់ឆ្នាំ២០២២ និងឆ្នាំ២០២៣ សរុប៦៤,៦៣៣នាក់ ក្នុងនោះគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្នផ្តល់បានចំនួន៧,៨៤១នាក់ ហើយបញ្ហាប្រឈមដោយសារនៅតាមបណ្តាខណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនបានផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងទៀតថាកិច្ចការងារនេះបើចង់ដោះស្រាយបញ្ហាកកស្ទះអត្តសញ្ញាណប័ណ្ណឱ្យទាន់ពេលវេលាមុនថ្ងៃបោះឆ្នោតសកល ក៏បានជំរុញមន្រ្តីជំនាញត្រូវប្រឹងប្រែងបំពេញភារកិច្ចយ៉ាង ហោចណាស់ត្រូវធ្វើអត្តសញ្ញាណប័ណ្ណជាពិសេសអត្ត សញ្ញាណប័ណ្ណអស់សុពលភាពជូនប្រជាពលរដ្ឋ ១ថ្ងៃ ៣៥០នាក់ បើតាមផែនការគឺ១ថ្ងៃ៥៥០នាក់ ទើបសម្រេ ចបានតាមផែនការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ កិច្ចការងារនេះត្រូវមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានដឹងជាមុនហើយត្រៀមឯកសារពាក់ព័ន្ធដើម្បីមន្រ្តីជំនាញចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់តែម្តង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងទៀតថា ការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនេះគឺមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់យកទៅប្រើប្រាស់កិច្ចការងារចាំបាច់ផ្សេងៗដូច្នេះការងារផ្តល់សេវាអត្តសញ្ញាណកម្មនេះជាការងារអទិភាព មិនត្រូវធ្វើឱ្យមានភាពយឺតយ៉ាវបង្កឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ដូច្នេះប្រធានអង្គភាពនីមួយៗត្រូវមានការទទួលខុសត្រូវខ្ពស់លើការងារជំនាញរបស់ខ្លួនជាពិសេសត្រូវចុះតាមដានត្រួតពិនិត្យសកម្មភាពមន្រ្តីជំនាញរាងរាល់ថ្ងៃដើម្បីរាយការណ៍ជូនមកថ្នាក់លើអំពីលទ្ធផល បញ្ហាប្រឈម ក្នុងការពិនិត្យសម្រេចដោះស្រាយ និងអនុវត្តវិធានការណ៍បន្ត៕

ប្រភព៖ ក្រសួងព័ត៌មាន

The post ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ដាក់ចេញផែនការឱ្យមន្រ្តីជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីពន្លឿនសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បោះឆ្នោតសកលជ្រើសរើសរដ្ឋសភានីតិកាលទី៧ appeared first on Khmernote.

Read Entire Article