មើលហើយរំភើប! ទស្សនីយភាពក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ មានអ្នកចូលរួមសម្ដែងរហូតដល់មួយពាន់ឯណោះ

2 months ago 30

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។

ជាពិសេសក្រៅពីការសម្តែងតន្រ្តីចម្រៀង គេក៏ឃើញមានក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ណអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ ការសម្តែងនេះជាការរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី ម្ចាស់ផលិតកម្មរាម និងសហព័ន្ធល្បុក្កតោកម្ពុជា ដែលបានបង្ហាញទស្សនីយភាពសម្តែង គុនល្បុក្កតោ មានសមាជិកចូលរួមអមក្នុងការសម្ដែងនេះ រហូតដល់មួយពាន់ឯណោះ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសម៉ារ៉ុក។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង៕

The post មើលហើយរំភើប! ទស្សនីយភាពក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ មានអ្នកចូលរួមសម្ដែងរហូតដល់មួយពាន់ឯណោះ appeared first on Khmernote.

Read Entire Article