សូមប្រយ័ត្ន! មានការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ មកដាក់លើបារីអេឡិចត្រូនិច ដើម្បីលក់ចែកចាយ

2 months ago 27

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដាក់លើបារីអេឡិចត្រូនិច។

ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋភិបាលហាមឃាត់មិនអោយប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ តាមបណ្ដាញព័ត៌មានសង្គម។ មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិកបានផលិតទឹកសូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួន ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា(Coca Cola) ប៉ិបស៊ី(Pepsi) ហ្វាន់តា(Fanta) គោជល់(RedBull) ស្ករកៅស៊ូឌុបបបលមីន (Duoblemint) និងស្ករផ្លេ (Play) ជាដើម។ ទាំងនេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គោលដៅនៃផលិតផលបារីអេឡិចត្រូវនិកនេះ គឺទាក់ទាញអ្នកជក់ថ្មី ដែលជាយុវជន និងកុមារស្របពេលដែលមនុស្សកំពុងមានទំនោរបោះបង់ទម្លាក់ប្រើប្រាស់បារីធម្មតា ៕ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម៖

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

The post សូមប្រយ័ត្ន! មានការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ មកដាក់លើបារីអេឡិចត្រូនិច ដើម្បីលក់ចែកចាយ appeared first on Khmernote.

Read Entire Article