កម្ពុជា ជឿជាក់ថា ទីម័រឡេស្តេ នឹងជំរុញឲ្យមានការផ្លាស់ប្តូរ ពាណិជ្ជកម្ម សេដ្ឋកិច្ច កាន់តែ ទូលំទូលាយ

2 years ago 166

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានជឿជាក់ថា ទីម័រឡេស្តេ នឹងខិតខំ ជំរុញឲ្យមានការផ្លាស់ប្តូរផ្នែក ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ កាន់តែទូលំ ទូលាយ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ សម្ដេច សាយ ឈុំ បានវាយតម្លៃ ខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស នាពេលកន្លងទៅ។

សម្តេច មានជំនឿជឿជាក់ថា «ឯកអគ្គរដ្ឋទូត នឹងខិតខំពង្រឹងពង្រីកនូវចំណង មិត្តភាព កិច្ច សហប្រតិបត្តិការ និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង ទេសចរណ៍ ឲ្យកាន់តែទូលំទូលាយដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន ទាំងពីរ»។

បន្ថែមពីនេះ ប្រមុខរដ្ឋស្តីទី មើលឃើញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងទីម័រឡេស្តេ មានការរីកចម្រើនជាបន្តបន្ទាប់។ ប្រមុខរដ្ឋស្តីទី ថា ទំនាក់ទំនងល្អនេះ ស្តែង ឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបាន គាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ជាពិសស នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ចំណែកលោក Ermenegildo “Kupa” Lopes បានសម្តែងនូវសេចក្តីរីករាយចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ លោក ក៏ បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

Read Entire Article