អាចារ្យ អេ ឆ្លើយតបទៅកាន់អ្នកនាំពាក្យក្រសួងសាធារណការ វិញដោយថាលោកជាអនុរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំខុទ្ទកាល័យ ហើយសូមឱ្យបើអ្នកនាំពាក្យត្រូវដឹងអ្វីដែលយើងនិយាយផ្លូវការ ត្រូវមានតំណែងផង

2 months ago 23

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។

លោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងទៀតថា “ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយ របស់លោក មួយនេះ ទាំងខ្ញុំក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយរបស់លោក និងការចូលរួមសង្គមរបស់លោក នាពេលកន្លងមក។ ជម្រាបជូនលោកថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន120km/h គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោលគឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឱ្យក្រោម 120km/h អ្វីនោះឡើយ។

មិនបានប៉ុន្មានអាចារ្យអេ បានធ្វើការឆ្លើយតបទៅកាន់ ហ៊ាង សុទ្ធាយុត្តិ ថា៖ “លោកក្មួយឯងជាអ្នកនាំពាក្យតែតំណែងអត់ដឹងអីទេ តែខ្ញុំបាទសូមជម្រាបលោកក្មួយឯងថា ខ្ញុំបាទជាអនុរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំខុទ្ទកាល័យ ដូច្នេះសូមឱ្យ បើជាអ្នកនាំពាក្យត្រូវដឹងអ្វីដែលយើងនិយាយផ្លូវការ វាត្រូវមានតំណែងទៀតផង”។

ក្នុងនោះដែរលោក វ៉ាន សារ៉ាយ ដែលជាអ្នកសារព័ត៌មានប្រចាំអង្គភាពព័ត៌មាន Freshnews ក៏បានបង្ហាញប្រតិកម្មរបស់ខ្លួនថា៖​ “អាចារ្យអេ ប្រាប់អ្នកនាំពាក្យឱ្យមើលគីឡូផង គាត់ជាអនុរដ្ឋមន្ត្រីណា។ អូយយ៉ូយលេងយកតំណែងដាក់មុខអ៊ីចឹងហ្មង។ សម្តីនេះ ធ្លាប់តែឮអ្នកគុណនិយមប្រើ ឥឡូវក៏ឃើញអ្នកមានឋានៈឯកឧត្តមប្រើដែរហើយ។ តែបើមើលការបំភ្លឺដូចជាអត់ទាស់ខុសទេ។ ធម្មតាអ្នកនាំពាក្យត្រូវតែនិយាយនូវអ្វីដែលពាក់ព័ន្ធនឹងក្រសួងខ្លួនអ៊ីចឹងហើយ។ មួយវិញទៀត បើចង់ឱ្យឆ្លើយតបដោយហៅតួនាទី ក៏គួរឱ្យគេដឹង អាចារ្យអេ ពេលនិយាយលើវិទ្យុប្រើតួនាទីណា? ធម្មតាតួនាទី និងឋានៈផ្តល់ដោយព្រះមហាក្សត្រ គេប្រើលើការងារជាតិ អត់ប្រើឯកជនទេ។”

គួរបញ្ជាក់ផងដែរថា លោក សេង ប៊ុនវេង ហៅអាចារ្យអេ ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យមួយ តែងតាំង ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឋានៈស្មើរដ្ឋលេខាធិការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ៕

The post អាចារ្យ អេ ឆ្លើយតបទៅកាន់អ្នកនាំពាក្យក្រសួងសាធារណការ វិញដោយថាលោកជាអនុរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំខុទ្ទកាល័យ ហើយសូមឱ្យបើអ្នកនាំពាក្យត្រូវដឹងអ្វីដែលយើងនិយាយផ្លូវការ ត្រូវមានតំណែងផង appeared first on Khmernote.

Read Entire Article