​ថ្ងៃទី​១៥ មេសា ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី និង ៥​ករណី​ជាសះស្បើយ​

2 years ago 188

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹងថា រហូត​ម៉ោង ៩​ព្រឹក ថ្ងៃទី ១៥ មេសា ២០២០ យើង​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី ជា​សរុប​ប្រទេស​យើង​មាន​ចំនួន ១២២​ករណី ដដែល និង ៥​ករណី​ជាសះស្បើយ សរុប ៩៦​នាក់ ស្លាប់​គ្មាន ។ ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ។ ក្នុងករណី​បង​ស​ង្ស​យ​មាន​ជំងឺ សូម​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​ឬ​ទាក់ទង​លេខ ១១៥ ។​

​ដំណឹង​ល្អ​ពី​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ ៖ អ្នក​ឆ្លង​ថ្មី គ្មាន អ្នក​ឆ្លង​សរុប ១២២ នាក់ ព្យាបាល​ជា ៥ នាក់​សរុប​ព្យាបាល​ជា ៩៦ នាក់ កំពុង​ព្យាបាល ២៦ នាក់​។ ទោះបីជា​យើង​កំពុង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក៏ដោយ ចូរ​យើង​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ព្រោះ​កូ​វីដ ១៩ វា​អាច​វាយ​លុយ​យើង​បាន​គ្រប់ពេល​បើ​យើង​ធ្វេសប្រហែស ។ យើងទាំងអស់គ្នា​ត្រូវ​បន្ត​ស្ដាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​សុវត្ថិភាព​យើងទាំងអស់គ្នា ។ ជាពិសេស កុំ​ភ្លេច​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង កុំ​ប្រមូល​ផ្ដុំគ្នា​ផឹកស៊ី​៕​ដោយ៖កូឡាប

Read Entire Article